ព័ត៌មានជាតិ

សង្ស័យមានវិបត្តិផ្លូវចិត្ត! ស្ត្រីជាមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងព្រៃ

កំពង់ឆ្នាំង: កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិស្តុកកប្បាស់ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីស្រ្តីម្នាក់ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅក្នុងព្រៃ។

ជនរងគ្រោះឈ្មោះ នង ចាន់ ភេទស្រី អាយុ៥០ឆ្នាំ តួនាទី ជាមន្រ្តីនគរបាលនៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ស្នាក់នៅភូមិឃុំកើតហេតុ មានប្តី និងកូន២នាក់។

មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់