ភ្នំពេញៈ ឆ្លងអគ្គិសនីឆេះខ្សែកាប បានបង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ច យកបំពង់ពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៩និង៤៥នាទីថ្ងៃព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញផ្សែងហុយៗចេញ ពីខ្សែកាប និងខ្សែភ្លើង បង្កជាផ្សែងឆេះហុយខ្លាំង ចំណុចក្បែរបត៣១១ និង១២៤B ធ្វើឲ្យមានការភ្ញាក់ផ្អើល ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋក្បែនោះ យកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ បាញ់ពន្លត់ភ្លាមៗ ក៏រលត់ជាស្ថាពរផងដែរ។
ហេតុការណ៍នេះ សមត្ថកិច្ច និងប្រជាពលរដ្ឋពន្លត់ បានដោយជោគជ័យ និងមិនបង្កឲ្យឆេះធំដុំនោះទេ៕
មតិយោបល់