បាត់ដំបងៈ ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៤និង០៥នាទី មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅក្នុងចំណុចក្រុមទី០៣ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យនេះបង្កឡើងដោយជនល្មើសមិនស្គាល់មុខ បានដុតផ្ទះក្នុងដីឡូ (ផ្ទះចាំចំការទុកចោល)០១ខ្នងទំហំ៨មx៨ម សង់អំពីឈើលើ ថ្មក្រោម ជញ្ជាំងគ្មាន ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ស៊ីវ ទ្រី ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅនៅក្រុម០៣ ភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មូលហេតុ៖ បង្កឡើងដោយជនមិនស្គាល់មុខលួចដុត ។
ហេតុការន៍កើតឡើង ដោយភ្លាមៗនោះ បានកម្លាំងជំនាញការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋានខេត្ត បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ទើបភ្លើង រលត់ទាំងស្រុក មិនឆេះរាលដាលបន្តទៀត ៕
មតិយោបល់