ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ធនាគារជាតិ បើកកិច្ចប្រជុំស្តីពីការផ្អាកការទទួលក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ។
នៅក្នុងលិខិតផ្ញើរជូនប្រធានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារជាតិបានអោយដឹងថា លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិកម្ពុជា នឹងដឹកនាំកិច្ចប្រជុំនេះ ដែលធ្វើឡើងនៅថ្ងៃនេះ នៅធនាគារជាតិ។
ធនាគារជាតិបានស្នើសុំអោយអ្នកចូលរួមទាំងអស់សិក្សាស្វែងយល់អំពីបញ្ហានេះ និងត្រៀមផ្តល់យោបល់អោយបានផុលផុស។
ព័ត៌មានជាតិ
មតិយោបល់