ព័ត៌មានជាតិ

តោខៀវយកឈ្នះ Bolton Wanderers ទាំងលំបាកលំបិន

អង់គ្លេស​៖កីឡាករ Oscar បានស្វែងរកគ្រាប់បាល់ ១ គ្រាប់នៅតង់ទី ២ ជួយ​ឲ្យតោខៀវរបស់គេ​យកឈ្នះ​ក្រុម Bolton Wanderers ដោយលទ្ធផល ២ – ១ ​ក្នុងក្របខណ្ឌ Capital One Cup កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ ។​
នៅនាទី ២៥ កីឡាករ Kurt Zouma បានស្វែងរកគ្រាប់បាល់ជួយ​ឲ្យក្លិបតោខៀវនាំមុខ ក្លិប Bolton Wanderers ដោយលទ្ធផល ១ ទល់នឹង ០ ​និងនាទី ៣១ កីឡាករ Matthew Mills ជួយឲ្យ Bolton Wanderers តាមស្មើ ។​
​នៅតង់ទី ២ ការប្រកួតកាន់តែតានតឹង តែ កីឡាករ Oscar មានឱកាសបំប៉ោងសំណាញ់ ​នៅនាទី ៥៥ ជួយ​ឲ្យ តោខៀវ Chelsea យកឈ្នះក្លិបមិនសូវល្បីឈ្មោះ Bolton Wanderers ដោយលទ្ធផល ២ ទល់នឹង ១ ។​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ​៖

Oscar

មតិយោបល់