ព័ត៌មានជាតិ

មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ស្លាប់នៅមុខចំណតរថយន្តទេសចរណ៍ក្រុមហ៊ុន ខាយណាម ផ្អើលនៅក្រុងបាវិត

ស្វាយរៀង: មន្ត្រីនគរបាលម្នាក់ត្រូវបាន អ្នករួមដំណើរលើរថយន្តទេសចរណ៍នាំគ្នា ជួយសង្គ្រោះលើកចុះពីលើរថយន្តធ្វើចលនាដៃជើង ខណ:ដែលមានសភាពកន្ត្រាក់ដៃ កន្រ្តាក់ជើង ហើយអកុសល ក៏បានស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅវេលាម៉ោង៨ និង៣០នាទីព្រឹក
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចចំណតរថយន្តទេសចរណ៍ ក្រុមហ៊ុន ខាយណាម ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡុក ចាន់ចឿន អាយុ៤៩ ឆ្នាំជនជាតិខ្មែរមុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិព្រែកខ្សាយ«ក» ឃុំព្រែកខ្សាយ«ក» ស្រុកពាមរ៍ ខេត្តព្រៃវែង ។
តាមសាក្សីបានឲ្យដឹងទៀតថា មុនពេលកើតហេតុគឺជនរងគ្រោះបានឡើងជិះលើរថយន្តក្រុងនៅក្រុងបាវិត ខណ:កំពុងជិះសុខៗស្រាប់តែឃើញបុរសខាងលើមានសភាពកន្ត្រាក់ដៃកន្រ្តាក់ជើង ប្រកាច់លើរថយន្តទើបមានការភ្ញាក់ផ្អើលឃើញដូច្នេះ អ្នករួមដំណើរទាំងអស់បាននាំគ្នាជួយធ្វើចលនា និងជួយលើកចុះពីរថយន្ត ប៉ុន្តែអកុសលក៏បានផុតដង្ហើមស្លាប់បាត់ទៅហើយ។
ក្រោយមកើតហេតុសាកសព ត្រូវបានកម្លាំងជំនាញ ធ្វើកោសល្យបច័យ និងរកចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

 

មតិយោបល់