កំពង់ស្ពឺៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លើផ្លូវលេខ ១៣០ ត្រង់ចំណុចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យក្រទ្បាប់ រងការខូចខាត។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្ត ១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2889 សណ្តោងសឺមី រ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-70 90 បើកបរដោយឈ្មោះ ហឿន រតនៈ ភេទ ប្រុស អាយុ២៨ រស់នៅភូមិត្រពាំងឈូក ឃុំបេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងធ្វើដំណើរតាមផ្លូវ ស្របពេលនោះ ក៏មានរថយន្ត ១គ្រឿងទៀត ប្រភេទបែនក្បាលពណ៌ស មិនចាំផ្លាកលេខ បានបើកវ៉ាជែង ក្នុងទិសដៅស្របគ្នាពីលិច ទៅកើត មកកៀររថយន្ដ FUSO បណ្ដាលឲ្យក្រទ្បាប់តែម្ដង។
ហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សរបួសធ្ងន់ធ្ងរទ្បើយ និងក៏មិនប៉ះពារដល់អ្នកធ្វើដំណើរ ឆ្លងកាត់លើកំណាត់ផ្លូវផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងបញ្ជូនមកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់