ព័ត៌មានជាតិ

រថយន្ត RAV4 កំពុងបើកសុខៗឆ្លងចរន្តឆេះសំណាងល្អគេជួយទាន់

ភ្នំពេញៈ បុរសម្នាក់កំពុងបើករថយន្តមួយគ្រឿងទើបមកពីទួលគោកវិញ ស្រាប់ឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះខ្សែប៉ូស៊ី សំណាងត្រូវបានប្រជាពលរដ្ឋជួយទាន់វេលា។

ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខការ៉ាស់សាំងសូគីមិចសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ២D-1244 បើកពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម្ចាស់រថយន្តធំក្លិនឆ្ងៀម ក៏ចុះពីរថយន្តមកបើកដំបូល ក៏មានអណ្តាតភ្លើងឆេះឡើង ហើយបានយកបំពង់មកបាញ់អស់១បំពង់ទើបរលត់ភ្លាមៗនោះ។

បើកតាមសម្ដីសាក្សីបានបន្តឲ្យដឹងថា រថយន្តឆេះសំណាងល្អមែនមិនប៉ះដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវវាឆេះតិចតួចទេ បានជួយទាន់ពេលវេលា កុំអីឆេះការ៉ាស់សាំងនៅក្បែរនោះ បង្កឲ្យមានអគ្គិបានកើតឡើងជាមិនខាន។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានតេហៅក្រុមគ្រួសារមកអួសយករថយន្តទៅផ្ទះវិញដើម្បីជួសជុលឡើងវិញ៕

ឆេះរថយន្ត (1)ឆេះរថយន្ត (2)ឆេះរថយន្ត (3)ឆេះរថយន្ត (4)

មតិយោបល់