ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវអគ្គិភ័យឆេះទាំងស្រុង ដោយមិនដឹងមូលហេតុ

កំពង់ចាមៈ នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៤៥នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងឈ្មោះ សុន និត ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ ក្រាញ់ ណុន នៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

អគ្គិភ័យនេះ បណ្តាលឲ្យឆេះ ផ្ទះប៉ិតប្រក់ក្បឿង រនាបក្តារ ជញ្ជាំងក្តារ ទំហំ៨×៩ម ឆេះខូចខាតទាំងស្រុង ស្រូវ០៣ការុងធំៗ និងទូដាក់ខោអាវ១និងខោអាវ មួយចំនួនទៀត ។

មូលហេតុ៖ មិនទាន់ដឹងទេកំពុងតែស្រាវជ្រាវ ព្រោះម្ចាស់ផ្ទះទៅរកស៊ីឡើងត្នោត នៅក្រៅស្រុកបាត់អស់ហើយ ដោយផ្ទះចាក់សោទុកចោល ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានចេញរថយន្តទឹក០១គ្រឿង របស់អធិការស្រុកជើងព្រៃ និងប្រើប្រាស់ទឹកអស់០១រថយន្ត ទើបមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕

មតិយោបល់