សៀមរាបៈ កាលពីវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ក្នុងផ្ទះជនរងគ្រោះផ្ទាល់ ក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក មានករណីធ្វើអត្តឃាត លេបថ្នាំសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ម៉ក់ លីហ៊ាំង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ មុខរបរនៅផ្ទះ មានប្តីឈ្មោះ ហូរ ហឿន អាយុ ៣៣ឆ្នាំ មុខរបរជាប៉េអិមខេត្តសៀមរាប។
មូលហេតុ៖ មានវិត្តផ្លូវចិត្តក្នុងរឿង អាចប្រចណ្ឌប្ដីមានស្រី។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំងខាងលើ ឃើញនៅក្នុងបន្ទប់ដេករបស់សព មានថ្នាំបំពុលសត្វ ចំនួន១កញ្ចប់។ សភាពសពទន់អវយវៈ ស្លេកស្លាំង ពុំមានស្លាកស្នាម ដាច់រយះ ឬបាក់ឆ្អឹងទ្បើយ សន្និដ្ឋានថា សពពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង រួចក៏ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់