ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះឃ្លាំងសម្ភារៈចម្ការម្រេច រងការខូចខាតរថយន្តនិងត្រាក់ទ័រ ​នៅខេត្តកែប

កែប: នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦និង៤០នាទីព្រឹក មានករណីភ្លើងឆេះឃ្លាំងសម្ភារ:នៅចម្ការម្រេច ដែលស្ថិតនៅក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ករណីនេះបណ្តាលឲ្យឆេះទាំងស្រុង នូវរថយន្តកូរ៉េចំណុះ០១តោន០១គ្រឿង ត្រាក់ទ័រខ្នាតតូច០១គ្រឿង និងគ្រឿងបន្លាស់មួយចំនួន ។

មូលហេតុ៖ បណ្តាលមកពីទុសេ្សខ្សែភ្លើង ។

ហេតុការណ៍ខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការខេត្ត បានចាត់តាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក១០ នាក់ និងរថយន្តអគ្គិភ័យរបស់នគរបាលស្រុក០១គ្រឿង ចេញអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់០១រថយន្ត ទើបអគ្គិភ័យរលត់ទាំងស្រុង មិនឲ្យឆេះរាលដាលបន្តទៀត ៕

មតិយោបល់