ស្វាយរៀងៈ នៅវេលាម៉ោង ៩និង៥៥នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្តកំពុងបើក ស្ថិតនៅចំណុចខាងជើងរបង សាលាគរុកោសល្យតាមបណ្ដោយផ្លូវ ហាយវ៉េ ភូមិស្រះវង់ សង្កាត់/ក្រុង/ស្វាយរៀង។
រថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប៊ិច មានផ្លាកលេខ ភ្នំពេញ ២AH. ២៩៥៩ អ្នកបើកបរមិនស្គាល់ឈ្មោះ ខណៈកំពុងបើកសុខៗ ស្រាប់តែហុយផ្សែងឆេះ ស្រែកហៅអ្នកភូមិឲ្យជួយពន្លត់ និងរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍បាញ់ពន្លត់ទាំងយប់៕

មតិយោបល់