ព័ត៌មានជាតិ

បុរសវ័យម្នាក់មានវិបត្តិស្នេហា ចង.កសម្លាប់ខ្លួនបន្សល់លិខិត១ច្បាប់ ប៉ាម៉ែ កូនលាហើយ និងរូបថតមនុស្ស ស្រី១សន្លឹក

ត្បូងឃ្មុំ: បុរសវ័យម្នាក់មានវិបត្តិស្នេហា សម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយយកក្រមាប្រវែង១.២ម៉ែត្រ មកចងកភ្ជាប់ទៅនឹងរបាដំបូលក្នុងបន្ទប់ទឹកកម្ពស់២ម៉ែត្របណ្ដាលឲ្យស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥ និង ៣០នាទីព្រឹក ស្ថិតនៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់ កន្លែងកើតហេតុ ។

សពជនរងគ្រោះមានឈ្មោះបឿន ជាតិ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែររស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានគ្រូពេទ្យមណ្ឌលសុខភាពបានឲ្យ ដឹងថា ក្រោយ ទទួលបានព័ត៌មានពីក្រុមគ្រួ សារជនរងគ្រោះភ្លាមៗនោះសមត្ថកិច្ចក៍បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យឃើញថានៅក្បែរសាក សពជនរងគ្រោះមានលិខិត០១ ច្បាប់សរសេរថា(លាប៉ាលាម៉ែ)និងរូបថតមនុស្ស ស្រី០១សន្លឹក ។

ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ សមត្ថកិច្ចសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់