រតនគិរី: បន្ទាប់ពីមានបទលើ្មសនិងសភាពការណ៍ទូទៅបាននឹងកំពុងកើតទ្បើងតាមបណ្តលខេត្ត អភិបាលខេត្តរតនគិរី លោក ថង សាវុន ដ៍បានដាក់ផែនការរឹតបន្តឹង សភាពការណ៍ទាំងនេះ ក្នុងនោះគេសង្កេតឃើញថា ខេត្តរតនគិរី ហាក់មានការការថមថយបទល្មើសទូទៅ។
យោងទៅតាមរបាយការណ៍ ពីខេត្តរតនគិរី បានបង្ហាញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះថា សភាពការណ៍សន្តិសុខ និងសភាពការណ៍ព្រំដែន មិនមានអ្វីនោះទេ ប៉ុន្តែសំរាប់សភាពការណ៍សណ្ដាប់ មាន១លើក គឺករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត សាំយ៉ុងបុក និងរថយន្តកាំម៉ារីស្វិត នៅចំណុចភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុង ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
ដោយទ្បែង សភាពការណ៍ និងសកម្មភាពអង្គការ សមាគមន៍ សាសនានិងគណៈបក្សនយោបាយ ក៍គ្មានប្រឈមនោះដែរ។ ក្រៅពីនោះសមត្ថកិច្ចបានដាក់កម្លាំងទ្បាត ត្រួតពិនិត្យ រថយន្ត ម៉ូតូ ដែលលើ្មសច្បាប់បានមួយចំនួន៕
មតិយោបល់