ព័ត៌មានជាតិ

ក្រុមឧក្រិដ្ធជនជួញដូរគ្រឿងញៀនឆ្លងដែនចំនួន ៥នាក់ រួមទាំងសារធាតុញៀនជាង ៥kg និងសារធាតុគីមី ៣៨kg ត្រូវសមត្ថកិច្ចប្រើពេលបង្រ្កាបជិត ២ខែ

ភ្នំពេញ-សៀមរាបៈ កម្លាំងជំនាញ (ក១)នៃមន្ទីរប្រគ្រឿងញៀន បានបើកការស៊ើបអង្កេតលើបណ្តាញជូញដូរគ្រឿងញៀន រយៈពេលជិត ២ខែ ដោយសហការជាមួយកម្លាំងជំនាញគយ និងកម្លាំងជំនាញអន្តោប្រវេសន៍ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ-សៀមរាប ។

លុះនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចគយ និងអន្តោប្រវេសន៍ប្រចាំការ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប- កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង រាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន នៅបួនគោលដៅផ្សេងគ្នាជាបន្តបន្តាប់ចំណុចទី១ ៖ នៅអាកាសដ្ឋានអន្តរជាតិសៀមរាប និង៣ចំណុច៖ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ជនជាតិរ៉ូម៉ានី ០២នាក់, ជនជាតិនីហ្សេរីយ៉ា ០៣នាក់៖

-ឈ្មោះ OLARU NARCIS MANUEL ភេទប្រុស ជនជាតិរ៉ូម៉ានី កើតឆ្នាំ 27.12.1997
-ឈ្មោះ LIXANDRU VASILE NICOLAE ភេទប្រុស ជនជាតិរ៉ូម៉ានី កើតឆ្នាំ 08.02.1993
-ឈ្មោះ AZUBAM CELESTINE EMEKA ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត 27.08.1975
-ឈ្មោះ AZUBAM SIMEON CHUKWUDI ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត 19.09.1985
-ឈ្មោះ NGWU HILLARY MMADU ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត 03.12.1988

ចាប់យកវត្ថុតាង៖
១. សារធាតុញៀន សរុបទម្ងន់ 5303.97g ”ICE= 4665.31g, Cocaine= 610.59g, Heroine= 20.27g, MDMA= 6.58g, Ketamine= 1.22g” ។
២. សារធាតុគីមីផ្សំ សុបទម្ងន់ 38kg ”Acetone= 10kg, Diethy Ether = 28kg”
៣. សម្ភារៈចាប់យក៖ ជញ្ជីងថ្លឹងគ្រឿញៀន ២គ្រឿង ថង់វេចខ្ចប់មួយចំនួន លិខិតឆ្លងដែន ៤ក្បាល ទូរស័ព្ទដៃ ៥គ្រឿង ៕

មតិយោបល់