អ្នកគាំទ្ររបស់ក្លិប CSKA ( CSKA Moscow ) ខាង UEFA បានរកឃើញកំហុស ដោយអាកប្បកិរិយាប្រកាន់ពូជសាសន៍ ដោយដុតកាំជ្រួច បង្កការប៉ះទង្គិចយ៉ាងខ្លាំងក្នុងអំឡុងពេល ជួបជាមួយនឹង Roma ក្នុងក្រុម E នៅពហុកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃទី ១៧ ខែ កញ្ញា ។
ជាមួយនឹងបញ្ហានេះដែរ ខាង UEFA បានបិទទ្វារពហុកីឡដ្ឋាននេះ ៣ ប្រកួត ។
ម្ចាស់ពានរង្វាន់ Russian Premier League នៅពេលខាងមុខនេះនឹងជួបជាមួយនឹងក្លិប Bayern Munich និង ក្លិប Manchester City ហើយរាល់ការប្រកួតដែលធ្វើឡើងនៅ ពហុកីឡដ្ឋាន Arena Khimki នឹងមិនឲ្យកើតមានឡើយ ក្នុងអំឡុងពេលជាប់បម្រាបនេះ។
ក្រៅពីនេះនៅជាប់បម្រាមមួយទៀត មិនឲ្យពហុកីឡដ្ឋាន Arena Khimki លក់សំបុត្រ ទៅដល់អ្នកគាំទ្រ ក្នុងដំណើរទស្សនៈកិច្ចព្រកួត ជាមួយនឹង Manchester City និង Bayern ដែលធ្វើឡើងនៅខែ វិច្ឆិកា និង ធ្នូ ខណៈដែលក្លិបក៏ត្រូវពិន័យទឹកប្រាក់ ២ សែនអឺរ៉ូ ។
សេចក្តីថ្លែងការណ៍ពីអង្គភាព គ្រប់គ្រងកីឡាកបាល់ទាត់អឺរ៉ុប បានឲ្យដឹងថា “ការប្រយុទ្ធប្រឆាំង និងការរើសអើងពូជសាសន៍គឺជាអទិភាពខ្ពស់របស់ UEFA ដែលខាងគោលនយោបាយរបស់យើងមិនឲ្យមានជាដាច់ខាត។ ការរើសអើងពូជសាសន៍ យើងខាងបានធ្វើបញ្ញាតិវិន័យនិងត្រូវដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ ដែលចាត់ចូលជាបទល្មើសប្រឆាំងនឹងបទបញ្ញាតិ” ៕
មតិយោបល់