ព័ត៌មានជាតិ

អាសូរណាស់! ស្លាប់ម្នាក់ទៀតហើយករណីរន្ទះបាញ់

ពោធិ៍សាត់ៈ ករណី រន្ទះបាញ់ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុកាលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី នៅចំណុច បឹងខ្នាយមាន់ ស្ថិតនៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ សាំង ឆៃលី អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងវែងឃុំស្នាអន្សា ស្រុកក្រគរ និងប្រពន្ធឈ្មោះ រឹម សាម៉ាលីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន២ នាក់ ស្រី១ នាក់ ។
មូលហេតុ ជនរងគ្រោះ បានទៅព្រួសស្រូវ នៅចំណុចកើតហេតុ ខាងលើបណ្តាលឲ្យរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុបន្ទាប់ពីមានការពិនិត្យរួចពីសំណាក់អាជ្ញាធរ ទើបប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់