ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូរបួសធ្ងន់ស្រាល២នាក់

កណ្តាលៈ មានជនរងគ្រោះ២នាក់រងរបួសធ្ងន់និងស្រាល ដោយសារមានម៉ូតូ២គ្រឿងបុកគ្នាចំពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្តៅកន្លែងក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពសាក្សីបានឃើញហេតុការណ៍ថា មុនពេលកើតហេតុបានឃើញឈ្មោះ ខៀវ សំបូរ ភេទប្រុស អាយុ៦៨ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិឃុំកើតហេតុនិងបើកម៉ូតូសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1G.2839បានធ្វើដំណើរឆ្លងថ្នល់ទៅទិសខាងកើតខាងស្តាំដៃ ស្រាប់តែមានម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ1BD.4642 បានដំណើរចេញពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ត្រង់ចំណុចកើតហេតុបានបុកចំពេញទំហឹងបណ្តាលរងរបួសធ្ងន់២នាក់និងអ្នកបើបរ ឈ្មោះ ទូ ស៊ីរ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ(រងបួសស្រាល)និងរស់នៅភូមិខ្សាច់ស ក្នុងឃុំ រក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។

លោក ព្រុំ សំណាងអធិការ រងស្រុកកៀនស្វាយផ្នែកចរាចរណ៍បានឲ្យដឹងថា ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងហើយបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យដោយឡែកវត្ថុតាងនាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកបន្តនីតិវិធី៕

មតិយោបល់