រតនគិរីៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទី នៅចំណុចការដ្ឋានទី09(ក្រុមហ៊ុនហង់អាញ់) ស្ថិតក្នុងភូមិ3 ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។
ជនរងគ្រោះឈ្មោះ ឈឿន រស្មី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ។
ការពិនិត្យសាកសពកម្លាំងជំនាញ និងពេទ្យបានឃើញជាំនៅដើមទ្រូងខាងឆ្វេង។
ក្រោយពិនិត្យកម្លាំងជំនាញ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់