ព័ត៌មានជាតិ

មានវិបត្តិផ្លូវចិត្ត បណ្តាលឲ្យបុរសកសិករម្នាក់ ចងកធ្វើអត្តឃាត

ស្វាយរៀង: កាលពីវេលាម៉ោង៩និង៣៥នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាត ព្រោះមានវិបត្តិផ្លូចិត្ត ករណីនេះកើតឡើង នៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ កុយ ឆន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។

កន្លងមកជនរងគ្រោះធ្លាប់មានប្រពន្ធពីរនាក់ ហើយសព្វថ្ងៃមិនបានរួមរស់នៅជាមួយប្រពន្ធទាំងពីរនោះទេ បានលែងលះប្រពន្ធទាំងអស់ ហើយប្រពន្ធទី១ មានកូនមួយ ប្រពន្ធទី២បានកូនមួយ នៅមុនពេលស្លាប់ជនរងគ្រោះបានរស់នៅជាមួយឪពុកម្តាយ ។

មូលហេតុ៖ ដោយសារមានវិបតិ្តផ្លូវចិត្ត ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានទទួលព័ត៌មានខាងលើ ក៏ចុះទៅដល់ទៅតាំង ដើម្បីពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារ ចងកធ្វើអត្តឃាតពិតប្រាកដមែន រួចបានប្រគល់សពទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់