ព័ត៌មានជាតិ

Karim Benzema ចុះកិច្ចសន្យា​ជាមួយ Real Madrid រហូតដល់​ឆ្នាំ ២០១៨

នៅទីបំផុត​ខ្សែប្រយុទ្ធ​របស់​ក្លិប​អធិរាជ​ស Real Madrid លោក Karim Benzema បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ហើយ​បញ្ចប់​ក្តី​ស្រ​ម៉ៃ​របស់ Arsenal ដែល​មាន​បំណង​ចង់បាន​រូបគេ ជាយូរណាស់មកហើយនោះ។​ នេះបើយោងតាមសារព័ត៌មាន អេស្ប៉ាញ និង Skysport ចុះផ្សាយនៅពេលថ្មីៗនេះ​។​

Arsene Wenger កន្លងមក​បាន​ធ្វើ​ការទាក់ទង Benzema ហើយ​អ្នក​ដឹកនាំ​កាំភ្លើង​ធំ Arsenal រូប​នេះ​តែងតែ​លួច​សរសើរ​ពី​ទម្រង់​លេង​របស់ Benzema មិន​ដាច់​ពី​មាត់ឡើយ​ ។​
ទន្ទឹមជាមួយនឹងគ្នានេះដែរ មានក្លិបធំៗពីរផ្សេងទៀត បានសំលៀងភ្នែកសំឡក់មើល នោះ Juventus និង PSG ដែល​ត្រូវបាន​គេ​មើលឃើញ​ថា មានបំណង​ចង់​បាន Benzema ប៉ុន្តែ​នៅពេល​នេះ​អ្វីៗ​ត្រូវបាន​បញ្ចប់​ដោយ Benzema បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Real Madrid រហូតដល់​ឆ្នាំ ២០១៨ ឯណោះ ។​
​គួរបញ្ជាក់​ថា កីឡាករ​អន្តរជាតិ​បារាំង​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​ពី Lyon មក Real Madrid នៅ​ឆ្នាំ ២០០៨ ហើយ​នៅ​រដូវ​កាល​នេះ​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ១៥ គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន ២៦ លើក​ក្នុង​ក្រប​ខណ្ឌ La Liga ។ Benzema បើតាមរបាយការណ៍កន្លងមក ​នៅមិនទាន់បាន​បញ្ចប់រឿងរ៉ាវ ដែលយកស្រីអតិជន ទៅដេក ​បូកជាមួយនឹង Ribery នៅឡើយនោះទេ ។ បច្ច្បុន្នកាល ស្រីស្រស់ដែល កីឡាករ​ទាំងពីរយកទៅដេកបូក ​នោះ កំពុង​ល្បីល្បាញ និងបើក​ហាង ​ហ្វេសិន ​នៅទីក្រុងបារាំង​៕​
ទស្សនាវីដេអូឃ្លិបដូខាង​ក្រោមនេះ​៖

karim-benzema-hair-2013-h1n-net

មតិយោបល់