ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា ត្រូវគ្នីគ្នាវាយយករបស់ បង់ទាំងទ្រព្យ អត់លុយឲ្យថ្លៃផឹកស៊ី ត្រូវអ្នកលក់ ទាក់ទងឲ្យអាជ្ញាធរភូមិ ចុះអន្តរាគមន៍

ភ្នំពេញ: បុរសម្នាក់ផឹកស្រាស្រវឹង អត់លុយឲ្យគេ ត្រូវអ្នកលក់ ទាក់ទងឲ្យអាជ្ញាធរភូមិ ចុះអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង២២នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចិញ្ចើមផ្លូវបេតុងសពវៀតណាម ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើឈ្មោះ អ៊ុ ភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅ(ទីរួមខេត្ត) ក្នុងភូមិម្រំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីស្ត្រីអ្នកលក់ស្រា បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់ឃើញបុរសខាងលើ មកផឹកស៊ីនៅកន្លែងគាត់ តាំងពីវេលាម៉ោង៣រសៀលមកម្ល៉េះ ដោយផឹកតែម្នាក់ឯងប៉ុណ្ណោះ ខណ:ពេលផឹកបានឲ្យគាត់ ទិញឡាម២ផ្អប ហើយឲ្យទិញបារីមួយកញ្ចប់ផងដែរ ដោយពេលផឹកជក់បារីបណ្តើរ និងស៊ីឡាមក្លែមបណ្តើរ អស់រយ:ពេលជាច្រើនម៉ោង ផឹកស្រាអស់ចំនួន៣យួរ។

ប្រភពដដែល បានបន្តថា ពេលនោះស្រ្តីជាអ្នកលក់ស្រា បានគិតលុយអស់ចំនួន៨ម៉ឺនរៀល ស្រាប់តែបុរសខាងលើ ប្រាប់ថា អត់មានលុយទេចង់ម៉េច ពេលនោះស្រ្តីអ្នកលក់ស្រា បាននិយាយទៅវិញថា សុំលុយថ្លៃស្រាគេ ព្រោះស្រាខាងលើ គាត់ទិញគេដែរ។ តែដោយឃើញសភាពមិនស្រួល ភ្លាមៗនោះស្រ្តីអ្នកលក់ស្រាខ បានហៅប្រជាកាពារពារភូមិមកទីតាំងខាងលើ មិនយ៉ាងម៉េចទ្បើយ ស្រាប់តែបុរសខាងលើដេកប្រកាច់ ឈាមហូរស្រោចពេញមាត់។

តាមប្រភពព័ត៌មានពីបុរសដែលស្រវឹងខាងលើ បាននិយាយប្រាប់ថា គាត់បានផឹកស៊ីនៅកន្លែងកើតហេតុ មានគ្នា២ទៅ៣នាក់ ហើយក៏ត្រូវគ្នាគាត់វាយដណ្ដើមយកវត្ថុស័ក្ដសិទ្ធិចែកាច់ រួចគេចខ្លួនបាត់ បណ្តាលឲ្យបុរសខាងលើ រងរបួសប៉ោងមុខជាច្រើនកន្លែង។

ក្រោយកើតហេតុ ដោយភាគីស្រ្តីអ្នកលក់ស្រាខាងលើ សុំបញ្ចប់ មិនទាមទារថ្លៃផឹកស៊ីទេ ឯខាងបុរសស្រវឹងស្រា ក៏មិនបានប្តឹងផ្តល់អ្នកដែលវាយគាត់ដែរ ទើបលោកមេភូមិ នាំគាត់ទៅបេនឡាន ដើម្បីធ្វើដំណើរទៅស្រុកវិញ៕

មតិយោបល់