ព័ត៌មានជាតិ

វិធី​ធ្វើ​តំណាប់​ត្រឡាច​

១- យក​កំបោរ កន្លះ​ស្លាបព្រា​បាយ ដាក់​កូរ​ជាមួយ​ទឹក បី​លីត្រ រួច​យក​ត្រឡាច​ធុង​ទុំ​មួយ ដែល​មាន​កំបោរ​សំបក ទៅ​ចិត​ជា​ចំណិត លាង​ទឹក​អោយ​ស្អាត ត្រាំ​ទឹក​កំបោរ ១​ម៉ោង​។​
២- យក​ត្រឡាច​លាង​ទឹក​ចេញ​អោយ​ស្អាត សម្រស់​អោយ​ស្រស់​ទឹក ទើប ថ្លឹង​យក​មួយ​គី​ឡូ​។​
៣- យក​ស្ករស កន្លះ​គីឡូ ឆឹង​អោយ​ពុះ​ចេញ​ជា​សរសៃ​ជើង​អង្ក្រង ហើយ​ចាក់​ត្រឡាច​ចូល បន្ថយ​ភ្លើង រំងាស់​ត្រឡាច ទាល់តែ​ស្រស់​គោក ឡើង​ក្រាម រឹង ស ដូច​ស្ករ​គ្រាប់​។​
៤- សូម​មើល​ភ្លើង កុំ​អោយ​ខ្លាំង​ពេក នាំ​អោយ​ខ្លោច​បាត ខូច​តំណាប់​។​
៥- តំណាប់ត្រឡាច​ដែល​ស្រស់ទឹក​ល្អ ក្រាម​ស្ករស អាច​ទុក​យូរ​បាន​រាប់​ខែ​។​
៦- បើ​ចង់​បាន​ពណ៌​ស្អាត ចាក់ទឹក​ស៊ី​រោ ចូល​ក្នុង​ស្ករ ពេល​រំងាស់ ដើម្បី​បម្លែង​ពណ៌​តំណាប់​។​
11264919_10205204269120688_5187226936392844770_n
​អ្នកស្រី កែវ ច័ន្ទបូរណ៍​

មតិយោបល់