ព័ត៌មានជាតិ

មេក្លោងនិងបក្ខពួក៤នាក់ ធ្លាប់ជាប់គុក បានធ្វើសកម្មភាព លួចម៉ូតូសន្តិសុខព្រលានយន្តហោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២និង៤៥នាទី ករណីជនសង្ស័យ៥នាក់ បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ត្រូវឃាត់ខ្លួន នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ថា ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខព្រលានយន្តហោះភ្នំពេញ នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ១.ឈ្មោះ គឹម លីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ជាមេក្លោង (ឃាត់ខ្លួន) ទើបចេញពីពន្ធនាគារ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ពីបទឆក់ទូរស័ព្ទ។ ២.ឈ្មោះ យឿន ឌីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ (ឃាត់ខ្លួន) ទើបចេញពីពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ពីបទជួញដូរសារធាតុញៀន ។ ៣.ឈ្មោះសាត សំអាត ហៅជ្រួកភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត (ឃាត់ខ្លួន) ។ ៤.ឈ្មោះស៊ុម ប៊ុនថុល ភេទប្រុស អាយុ១៩ឆ្នាំ កម្មកររោងចក្រ (ឃាត់ខ្លួន) ។ ៥.ឈ្មោះ ស៊ឹម រ៉ាវុធ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ជនសង្ស័យទាំង៥នាក់ មានទីលំនៅជាមួយគ្នា ក្នុងភូមិព្រៃមាន ឃុំព្រៃព្រួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ ម៉ូតូ០៣គ្រឿង ១.ម៉ូតូម៉ាក Exciter ពណ៌ខ្មៅ គ្មានផ្លាកលេខ ម៉ាស៊ីនលេខ 393484 លេខតួ375266 ។ ២.ម៉ូតូម៉ាកសង់010 ពណ៌ ខ្មៅពាក់ផ្លាកកលេខភ្នំពេញ 1AP-7053 លេខតួនិងលេខម៉ាស៊ីន 8459082 ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព ។ ៣.ម៉ូតូម៉ាក ZOOMER Xពណ៌ សលាយខ្មៅ១គ្រឿងស៊េរី020 ពាក់ផ្លាកលេខភ្នំពេញ1HU-5860លេខ
ម៉ាស៊ីន 5101154 (របស់ជនរងគ្រោះ) ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក ZOMER X ចេញពីកន្លែងធ្វើការ នៅព្រលានយន្តហោះភ្នំពេញតែម្នាក់ឯង គោលបំណងមកផ្ទះ ។ ប៉ុន្តែពេលដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង០៥នាក់ ជិះម៉ូតូ០២គ្រឿង ដេញតាមកៀររួចស្រែកសម្លុត ជនរងគ្រោះឲ្យឈប់តែជនរងគ្រោះមិនព្រមឈប់ ហើយជនសង្ស័យ បានធាក់ ម៉ូតូ០៣ជើង តែមិនដួលដោយ ម៉ូតូជនសង្ស័យគាបមុខក្រោយ ពេលនោះជនរងគ្រោះបង្កើនល្បឿនទៅឈប់កន្លែងលក់២៤ម៉ោង ហើយស្រែកឲ្យគេជួយផងៗទើប អ្នកលក់រត់ចេញមក ជនសង្ស័យក៏ត្រឡប់ក្រោយគេចខ្លួន ។

ចំពោះករណីខាងលើនេះ ជនសង្ស័យទាំង៤នាក់ ត្រូវកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិវិធីផ្លូវច្បាប់ ៕

មតិយោបល់