ភ្នំពេញៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចទឹកអប់ នៅចំណុចក្នុងទំនើបអ៊ីអន២ ផ្លូវ១០០៣ ភូមិប៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) បានលួចយកទឹកអប់របស់ជនរងគ្រោះឈ្មោះ ណុប ណារ៉ុង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបន្សល់ទុកទឹកអប់ចំនួន ៣៩ដប ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់