ព័ត៌មានជាតិ

ខណ្ឌឬស្សីកែវមួយទៀតហើយ ត្រៀមដាច់ទឹក

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានឲ្យដឹងថា នឹងមានការផ្អាកការផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលការផ្អាកនេះ នឹងធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុងនោះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ ១៦០ មម នៅផ្លូវលេខ ២០១R កែងនឹងផ្លូវលេខ ២០១R-៤ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅយប់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ ដោយផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង៨ យប់ ដល់ម៉ោង១២យប់៕

មតិយោបល់