ព័ត៌មានជាតិ

បុរសម្នាក់ យកដុំថ្មគប់កញ្ចក់ឡានគេ ត្រូវសមត្ថកិច្ច ចាប់វ៉ៃខ្នោះ

ភ្នំពេញ: កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ (យកដុំថ្មគប់ឡាន) ត្រង់ចំណុចមុខផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ មាស ប្រឹក្សា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានយកដុំថ្មគប់ឡានរបស់ជនរងគ្រោះឈ្មោះ ជុំ សេដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារ:ខូចខាត ក្រពឹតទ្វារឡានចំហៀងខាងឆ្វេង និងសម្ភារ:បន្សល់ទុក ដុំថ្ម០១ដុំ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់