ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងជិះប៉ះដៃចង្កូតគ្នា បណ្តាលឲ្យដួលបោកក្បាលបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង១៥នាទី មានករណីម៉ូតូបើកប៉ះដៃបង្កូតគ្នា បណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលនឹងថ្នាល់ រងរបួលធ្ងន់ នៅត្រង់ចំណុចរង្វង់មូលសម្តេចព្រះសង្ឃរាជ ជូនណាត ទល់មុខប៉ុស្តិ៍រដ្ឋបាលចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកម៉ូតូនៅត្រង់ចំណុចរង្វង់មូលសម្តេចព្រះសង្ឃរាជ ជូនណាត ជិះស្របទិសគ្នា បណ្តាលឲ្យប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 1BQ.2327 រីឯម៉ូតូជនបង្កបានជិះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលចតុមុខ ហៅរថយន្តដឹកទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ វត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចតុមុខ ជាបណ្តោះអាសន្ន តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់