ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ដើរកាត់ព្រៃពីប្រទេសថៃ ទាំងដៃមានជាប់ខ្នោះ ចូលមកកម្ពុជា…

កោះកុង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា (ព័ត៌មានបឋម) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកមណ្ឌលសីមា បានជួបបុរសម្នាក់ដើរកាត់ព្រៃពីប្រទេសថៃ (ខេត្តត្រាត) មកកម្ពុជា(ខេត្តកោះកុង)ដោយដៃមានជាប់ខ្នោះ និងមានរបួសផងដែរកម្លាំងនគរបាលស្រុកមណ្ឌលសីមា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការដោះខ្នោះដែលមានរបួសនៅកដៃ និងលាងសំអាតរបួសដើម្បីសាកសួរនៅព័ត៌មានផ្សេងៗមាន៖
-ឈ្មោះ រស់ រឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខែ្មរ ស្រុកកំណើត ភូមិតាំងគោក ឃុំតាគោក ស្រុកតាគោក ខេត្តកំពង់ធំ
ទីលំនៅបច្ចុប្បន្ន ភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរចុះទូកនៅប្រទេសថៃ៕

មតិយោបល់