ភ្នំពេញៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត(ដើរប្រមូលលុយមិនប្រគល់ឲ្យក្រុមហ៊ុន) នៅចំណុចក្នុងក្រុមហ៊ុនវីរៈស័កហ្វាយនែន ផ្ទះលេ៨អា ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យ០១នាក់ ឈ្មោះ រើន ផានិត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុនឥទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទហលេខ២ ផ្លូវលំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) បានដើរប្រមូលលុយពីអតិថិជនមិនប្រគល់ឲ្យក្រុមហ៊ុន ដែលមានជនរងគ្រោះឈ្មោះ ប៉ែន ជាលី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុនឥទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទះលេខ១១k ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ លុយដុល្លារចំនួន១៧,៥៨៣ដុល្លារ ។
សម្ភារៈបន្សល់ទុក ម៉ូតូស្កុបពី០១គ្រឿង ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1GV-8749 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់