ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកបោសសម្អាតផ្ទះម្នាក់ ករណីជួញដូរសារធាតុញៀនជិតកន្លះគីឡូ

ភ្នំពេញ: នៅវេលាម៉ោង ១ម៉ោង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ចំណុចផ្លូវលំក្រុមទី១១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យចំនួនម្នាក់ឈ្មោះ ផែង សុខខី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ដំណើររឿង៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១ម៉ោង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យឈ្មោះ ផែង សុខខី កំពុងដើរមានកាសង្ស័យក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ០៣កញ្ចប់ថង់ធំ(សង្ស័យជាសារធាតុញៀន) ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។
វត្ថុតាងដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ថង់ធំ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ផែងសុខខី ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់