ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូឆក់កាបូប កម្មការិនីរោងចក្រ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង១៩និង១៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មានយុវជនម្នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបកម្មការិនីរោងចក្រម្នាក់ បានហើយព្យាយាមគេចខ្លួន ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ កំពុងល្បាតនៅក្នុងមូលដ្ឋាន ប្រទះឃើញឃាត់ខ្លួន នៅផ្លូវបេតុង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ផន អ៊ីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ឈ្មោះ យ៉ង តូច ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូត៖ កាបូបលុយចំនួន០១ និងម៉ូតូ០១គ្រឿង ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់