ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្តក្រទ្បុងស៊ីម៉ង់ត៍មួយគ្រឿង មិនដឹងជារបស់ក្រុមហ៊ុនណាទេ បើកទ្បើងលើស្ពានព្រែកសំរោង ក៏ក្រទ្បាប់ហៀរស៊ីម៉ង់ត៍ពេញស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវ ។
មូលហេតុ៖ សង្ស័យដឹកលើសចំណុះ។
ករណីនេះដែរ មិនបណ្ដាលឲ្យមានអ្នករងរបួស និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។
ក្រោយកើតហេតុ ម្ចាស់រថយន្ត បានហៅរថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់