ព័ត៌មានជាតិ

មនុស្ស២នាក់របួសធ្ងន់ស្រាលករណីរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៣និង៤០ នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ រថយន្តធន់ធំមួយគ្រឿង បានក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ និងបណ្តាលឲ្យរងរបួសមនុស្ស២នាក់ ដោយសារតែគេចរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅផ្ទុយគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង
នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តដែលក្រឡាប់ធ្លាក់ប្រឡាយនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-0614 ។
នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យរងរបួសមនុស្ស ០២នាក់ស្រាល ៕

 

មតិយោបល់