ព័ត៌មានជាតិ

FORD RANGER ស្លាកលេខ ភ្នំពេញ2AS-8789 បើកបុកម៉ូតូស្មាស់វី បណ្តាលឲ្យរបួសធ្ងន់២នាក់!

ភ្នំពេញ: បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្ត មួយគ្រឿងម៉ាក FORD RANGER វ៉ារថយន្តកុងតឺន័រ មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្មាស់វីពេញទំហឹង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិត នៅ តាមបណ្តោលផ្លូវជាតិ៤ នៅចំណុចមុខបុរី លឹម ឈាងហាក់ អូរដឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

រថយន្តបង្កម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-8789 អ្នកបើកបរមិនត្រូវ បានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកម៉ូតូរងគ្រោះម៉ាក ស៊ុយស៊ីគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1F-0772 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះជិះតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅកើត មានគ្នា ២នាក់។ ចំណែករថយន្តបង្កធ្វើដំណើរ តាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនវ៉ារថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ ទើបជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងមនុស្សនិងម៉ូតូយ៉ាងខ្លាំង ធ្វើឲ្យជនរងគ្រោះទាំង២នាក់ បាក់ជើងខាងឆ្វេង ទាំង២នាក់យ៉ាងធ្ងន់ធ្ងរជាច្រើនកំណាត់ រីឯរថយន្តបង្កបែកកង់មុខឆ្វេង ទៅមុខលែងរួច ត្រូវបានប្រជាពលរដ្ឋ ឃាត់នឹងប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះត្រូវ រថយន្តក្លីនិកសុធារិទ្ធ បែកចានដឹកទៅម្នាក់ និងម្នាក់ទៀតរថយន្តក្លីនិករស្មីដឹកទៅសង្គ្រោះ តែដោយធ្ងន់ធ្ងរពេក ដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទព្រះកុះសុម: ចំណែកអ្នកបើក ព្រមទាំងរថយន្តម៉ូតូជន រងគ្រោះ ត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌ ប្រគល់ឲ្យជំនាញចរាចរណ៍ ក្រុងវាស់វែង យករថយន្តទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយបន្តតាមក្រោយ៕

មតិយោបល់