ព័ត៌មានជាតិ

មកស៊ីឈ្នួលភ្ជួរដីស្រែរឲ្យគេ កិនមីនតោនផ្ទុះបណ្តាលឲ្យរបួសធ្ងន់នៅស្រុកបវេល

បាត់ដំបង: នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី មានករណី ត្រាក់ទ័រម៉ាកkubota ភ្ជួរដីស្រែរ ប៉ះមីនតោនបណ្តាលឲ្យផ្ទុះ ត្រង់ចំណុចក្រុម ១១ ភូមិ អន្លង់រាំង ឃុំ ឃ្លាំងមាស ជនរងគ្រោះឈ្មោះ រឿត ថេត ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល មកស៊ីឈ្នួលភ្ជួរដីស្រែរឲ្យគេ ដែលម្ចាស់ស្រែរឈ្មោះ លឹម អូន។
ករណីខាងលើបណ្តាលឲ្យខូចត្រាក់ទ័រមួយកំណាត់មុខ តៃកុងរងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះកំពុងបញ្ជូនទៅមន្ទីពេទ្យបវេល១៕

 

មតិយោបល់