សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ធ្វើការបង្ក្រាបបទជួញដូរនិងចាត់ចែងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ទីតាំង។
ទីតាំងទី ០១-នៅចំនុចលំនៅដ្ឋានភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបឃាត់ ខ្លួនមុខសញ្ញាចំនួននាក់ ០៥នាក់ ស្រី ០១នាក់ ដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ៣១កញ្ចប់។
ទីតាំងទី០២-នៅចំនុចលំនៅដ្ឋានភូមិត្រាចជ្រុំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួនមុខសញ្ញាចំនួន ០៣នាក់ ដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ១៦កញ្ចប់ រួមទាំងឧបករណ៍ ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរដើម្បីបន្តនីតិវិធី និងស្វែងរកមេ ខ្លោង និងបក្សពួកបន្តទៀត ៕
មតិយោបល់