ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យក្មេងប្រុសម្នាក់ រងរបួសធ្ងន់ នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿង មិនស្គាល់ភិនភាគ និងអត្តសញ្ញាណរបស់អ្នកបើកបរ ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាក អឹមអែសអិច ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ កឹម វិបុល ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងប្ញស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច។

ក្រោយពេលកើតហេតុរថយន្តខាងលើ បានបើកគេចបាត់ពីកន្លែងកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ចំពោះវត្ថុតាងសមត្ថកិច្ច ចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់៕

មតិយោបល់