ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ករណីផឹកស្រាស្រវឹង មើលរឿងសិច មានអារម្មណ៍ចង់រួមភេទ ចាប់រំលោភក្មេង

តាកែវ: នៅវេលាម៉ោង ២រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីរំលោភសេពសន្ថវ: ចំណុចកំម្ពូតព្រៃ ស្ថិតក្នុងភូមិ ភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ ឡឹង ឡា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ បានលួងលោមចាប់រំលោភកុមារី ឈ្មោះ ប គ ឡ អាយុ ១១ឆ្នាំ រស់នៅខេត្តតាកែវ បានសម្រេចមួយដង ។

មូលហេតុ៖ ដោយជនសង្ស័យបានផឹកស្រាស្រវឹងហើយមើលរឿង សិចមានអារម្មណ៍ចង់រួមភេទ។

ករណីនេះ ក្រោយពីបានទទួលបណ្ដឹងពីម្ដាយជនរងគ្រោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡឹង ឡា បាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទីល្ងាច ដើម្បីយកមកសាកសួរ ជនសង្ស័យបានសារភាពពិត ជាបានលួងលោមចាប់រំលោភកុមារីរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នយើងកំពង់កសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់