ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់

តាកែវ: នៅវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតត្រង់ចំណុចមុខរោងចក្រ ភូមិកែវចម្រើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ លកើផ្លូវជាតិលេខ១២៩ ចន្លោះគីឡូម៉ែត្រ១៣-១៤ រវាងរថយន្ត និងម៉ូតូ បើកបញ្ច្រាសទិសគ្នាពីលិចទៅកើត។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1T-5382 បើកបរដោយឈ្មោះ យិន ទូច ភេទប្រុស អាយុ ២៣ឆ្នាំ រងរបួសធ្ងន់ មុខរបរកសិករ រស់នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ តេង សុភា ភេទប្រុស អាយុ ១៨ឆ្នាំ រងរបួសកោសរលាត់ក្បាលជង្គុង មុខរបរកសិករ រស់នៅភូមិកែវចម្រើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បានបុកជាមួយរថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ តាកែវ 2A-7009 បើកបរដោយឈ្មោះ ដុំ រស្មី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរគ្របង្រៀន រស់នៅភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោយកើតហេតុបានបើករថយន្តគេចបាត់ (សមត្ថកិច្ចកំពុងស្រាវជ្រាវរក) មានអ្នករួមដំណើរឈ្មោះ មាស ចន្ថន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិឃុំជាមួយគ្នា គ្មានរបួស និងម្នាក់ទៀតឈ្មោះ ទូច ភេទប្រុស រស់នៅភូមិឃុំជាមួយគ្នា។

មូលហេតុ៖ បើកបរមិនប្រកាន់ស្ដាំ។

ករណីនេះ កម្លាំងជំនាញបានវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿង ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់