ព័ត៌មានជាតិ

គ្រោះថ្នាក់២ករណីផ្សេងគ្នាបណ្តាលឲ្យមនុស្សស្លាប់២នាក់នៅស្រុកសំបូរ

ក្រចេះ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីនៅលើកំណាត់ផ្លូជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កើតឡើងបណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់។

ករណីទី១កើតហេតុនៅវេលាម៉ោង១៦ និង៥៥នាទី នៅក្នុងភូមិអូរព្រះ ចន្លោះគីឡូម៉ែត្រលេខ៤១៣-៤១៤រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់១នាក់(ស្រី)និងរបួសធ្ងន់១នាក់(ស្រី)(មិនស្គាល់អត្តសញ្ញាណរថយន្តនិងអ្នកបើកបរ)។

មុនកើតហេតុភាគីរថយន្តបានធ្វើដំណើរក្នុងល្បឿនលឿនពីត្បូងទៅជើង(ជំនាញបានកំពុងស្រាវជ្រាវអន្តគមន៍រករថយន្តបង្កមូលហេតុ)។

ករណីទី២កើតឡើងនៅវេលាម៉ោង១៨និង៥នាទី នៅចន្លោះគីឡូម៉ែត្រលេខ៤០០-៤០១ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ(ប្រុស)។

មុនកើតហេតុធ្វើដំណើរក្នុងទិសដៅត្បូងទៅទិសខាងជើងលុះមកដល់ចំណុចកើតភាគីគោយន្តបត់ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យភាគីម៉ូតូជ្រុលបត់ពីក្រោយតែម្តង។ករណីនេះកម្លាំងនគរបាលចរាចរណ៍កសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

 

មតិយោបល់