ព័ត៌មានជាតិ

រថយន្តLuxus 470 ឡើងវ៉ា រថយន្តកុងតឺន័រ មិនផុតរេចង្កូតក្រឡាប់ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ៧:២៥នាទី ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ មានរថយន្តម៉ាក Luxus 470 មួយគ្រឿង ពាក់ស្លាកលេខ នប 2-4177 បើកបរពីទិសខាងត្បូង(ភ្នំពេញ) ទៅ (ខេត្តបាត់ដំបង) ឡើងវ៉ា រថយន្តកុងទីន័រ មិនផុត ក៏រេចង្កូតក្រឡាប់តែម្តង។
ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចគីឡូម៉ែត្រលេខ ១០២ នៅភូមិក្រាំងប្រស្វាយ​ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយក្នុងរថយន្តមានមនុស្សចំនួន ០៥នាក់ មិនបណ្តាលឱ្យរងរបួសទេ ៕

មតិយោបល់