កំពង់ធំៈ នៅវេលាម៉ោង ៣និង៣៥នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតក្នុងភូមិក្បាល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ ៨នាក់ ក្រោយពីកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យ៕





មតិយោបល់