ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ នៅវេលាម៉ោង២និង៤៩នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មានករណី គ្រោះថ្នាក់ចរាចរ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៧ – ១១៨ ស្ថិតក្នុង ភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បង្កឡើង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង និងពីកើតទៅលិច
១- អ្នកបើកបររថយន្ត ឈ្មោះ ណាយ វិថាយា កងកឺត ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិថៃ រស់នៅភូមិដូង ឃុំសង្ខៈ ស្រុកសង្ខៈ ខេត្តសូរិន បើកបររថយន្តម៉ាក ហ៊ីណូ ( ប្រភេទរថយន្តសណ្តោង ) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ សូរិន 82 – 6309 បើកបរពីត្បូងទៅជើង ( មិនរងរបួស ) ។
២- អ្នកបើកបរម៉ូតូ ឈ្មោះ សូត្រ ហុក ភេទ ប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ សៀមរាប 1B – 0329 បើកបរពីកើតទៅលិច ( រងរបួសធ្ងន់ត្រង់ត្រកៀកខាងឆ្វេង )
មូលហេតុនៃគ្រោះថ្នាក់ចរាចរខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូ ឆ្លងផ្លូវមិនប្រយ័ត្ន
រថយន្ត ខូចខាតស្រាល ចំណែកម៉ូតូធ្ងន់
ក្រោយកើតហេតុចំណែកវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់