សង្ស័យចំនួន ០៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឆក់កាបូបលុយ បានតែរត់មិនរួច

បន្ទាយមានជ័យៈ នៅវេលាម៉ោង៥ និង ០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក សរ សុភក្រ្តា មេបញ្ជាការស្តីទី មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះប្រតិបតិ្តការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) កាលពីវេលាម៉ោង២ និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត វត្ថុតាងដកហូតរួមមានកាបូបដាក់ប្រាក់ចំនួន០១ ក្នុងនោះមានប្រាក់បាតចំនួន១.០០០បាត(មួយពាន់) ប្រាក់រៀលចំនួន ៦៥.១០០(ប្រាំមួយម៉ឺនប្រាំពាន់មួយរយ)រៀល និងប្រាក់ដុល្លារ២(ពីរ)ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក នាមប័ណ្ណពិនិត្យសុខភាពចំនួន០១សន្លឹក និងម៉ូតូជនសង្ស័យ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំផលិត២០១៣ ពាក់ស្លាកលេខបាត់ដំបង1Q-4130 ។
ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់