ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់

កំពត: នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចបង្គោល គ.ម
លេខ១៤៤-១៤៥ លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្ត និងម៉ូតូចំនួ២គ្រឿង ទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់។

ហេតុការណ៍ខាងលើនេះ មានរថយន្តបង្ក១គ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ បានបើករត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ ។ ចំណែករងគ្រោះមាន២គ្រឿង៖ ១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខកំពត 1O 8937 បើកបររដោយឈ្មោះ ស៊ុន ម៉ាច ភេទប្រុស អាយុ១៩ឆ្នាំ អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ។ មានទីលំនៅឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត ទិសដៅពីជើងទៅត្បូង សពបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងអ្នករួមដំណើរម្នាក់ឈ្មោះ ខឿន សុខា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង សព្វថ្ងៃស្នាក់នៅធ្វើការបូរីហ្កាស ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ចំណែកម៉ូតូរងគ្រោះ១គ្រឿងទៀត ម៉ាក និចខាពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1AG 3596 អ្នកបើកបរឈ្មោះ កាំង បូរ ភេទប្រុស អាយុ២៧ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើកហេតុ រស់នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះ ទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូទាំង២គ្រឿងខាងលើ រងការខូចខាតកម្រិតធ្ងន់ បានយកមករក្សារទុក នៅប៉ុស្ដិ៍ព្រៃឃ្មុំ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់