ព័ត៌មានជាតិ

ជនរងគ្រោះ ២នាក់ ជិះម៉ូតូឌុបគ្នា ស្រាប់តែរេចង្កូតប៉ះរថយន្ត បណ្ដាលឲ្យដួលចូលក្រោមកង់ឡានកិនស្លាប់មួយរំពេច

ភ្នំពេញ: នៅវេលាម៉ោង ៦និង៣៥នាទីព្រលប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវបេតុង105K ( ផ្លូវវត្តតាំងកសាង ) ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ជនរងគ្រោះទាំង ២នាក់ មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ កណ្តាល1A-1129 ។
រថយន្តធុនធំ ក្បាលពណ៌ទឹកប្រាក់ មិនមានផ្លាកលេខ ( តៃកុងដោះយកទៅ) ជាប្រភេទរថយន្តទ្រុងដឹកទំនិញ ហៅរថយន្ត ( យីឌុប ៥ភ្លៅ) ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះ កំពុងធ្វើដំណើរស្របទិសគ្នា បានវ៉ាមកឆ្វេងដៃ មិនដឹងយ៉ាងម៉េច ក៏ស្រាប់តែរេចង្កូតទៅស្ដាំដៃវិញ បណ្ដាលឲ្យប៉ះនឹងរថយន្ត ដួលចូលក្រោមកង់ឡាន កិនស្លាប់ទាំង ២នាក់ តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើត៕

មតិយោបល់