ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់លាយឡំភ្លៀង បណ្ដាលឲ្យស្រ្តីម្នាក់ ទើបសម្រាលកូនបាន ៧ថ្ងៃ រងរបួសធ្លាក់ឈាម និងផ្ទះរលំ

កណ្ដាល: នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ ករណីខ្យល់កន្រ្តាក់ ចំណុចភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ម្ចាស់ផ្ទះឈ្មោះ ខៀវ ពិសី ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រពន្ធឈ្មោះ សយ ស្រីពៅ ភេទស្រី ទើបមានកូនខ្ចី សម្រាលបាន ៧ថ្ងៃ ។

ដំណើររឿង៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះមួយខ្នងសាងសង់អំពី ដំបូលប្រកស័ង្ហសី ជញ្ជាំងសង្ហ័សី រនាបឬស្សី ជើងសសរធ្វើពីប៊ីតុង ចំនួន ៩ដើម មានបណ្តោយ ៥ម៉ែត្រ គុណ ទទឹង៤ ម៉ែត្រ។
ដោយមានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្រ្តាក់ទើប បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ត្រូវបានដួលរលំ ដោយខ្យល់កន្ត្រាក់ ហើយបណ្តាលឲ្យប្រពន្ធមានធ្លាក់ឈាមប៉ុន្តែ មិនមានរបួសស្នាមត្រូវរាងកាយទេ ចំណែកកូន ទើបសំរាលបានរយះពេល ៧ថ្ងៃនោះពុំមានផលប៉ះពាល់អ្វីឡើយចំពោះក្មេង ចំណែកប្តីនៅខាងក្រោមផ្ទះបានគេចចេញពីក្រោមផ្ទះទាន់ពេល មិនបណ្តាលឲ្យមានរបួសដែល។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានទទួលព័ត៌មានភ្លាម ចុះទៅដល់ចំណុចផ្ទះដែលត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យរលំនោះ ហើយបានឃើញប្រពន្ធម្ចាស់ផ្ទះមានរបួលធ្លាក់ឈាម ក៏បានទំនាក់ទំនងភ្លាម មកកាន់មណ្ឌលសុខភាពកំពង់ស្វាយ យកឡានពេទ្យដឹកអ្នករបួសទៅព្យាបាលនៅមន្ទីពេទ្យ កាលម៉ែត្រ៕

មតិយោបល់