តាកែវៈ នៅវេលាម៉ោង ២និង២០នាទីថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឌានអាវុធហត្ថស្រុកទ្រាំង សរុប៩នាក់រថយន្ត ២គ្រឿងដឹកនាំដោយលោកវរះសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ នឹងដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ រឿន ហ៊ួត ភេទ ប្រុស អាយុ ១១ឆ្នាំ(អនិតិជន) ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅ កន្លែងកើតហេតុ។
ដកហូតវត្ថុតាង៖
-ម្សៅក្រាមសថ្លាចំនួន ៤៥កញ្ចប់ ទំងន់30.42ក្រាម សង្ស័យជាថ្នាំញៀន(ថ្លឹងទាំងថង់)
(លទ្ធផលតេស្តបថម:ពណ៌ត្នោតលឿងទុំ ជាប្រភេទមេតំហ្វេតាមីន ICC ម៉ាទឹកកក)
-សម្ភារៈវេចខ្ចប់មួយចំនួន
-ទូរស័ព្ទ ១គ្រឿងNចុចពិល
ដោយមានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា ជនសង្ស័យជាអនិតិជន ត្រូវបានឲ្យអាណាព្យាបាលមកទទួលទៅលំនៅដ្នានអប់រំបន្ត ហើយ បញ្ជូនសំនុំរឿងទៅសាលាដំបូងតាមនីតិវិធី៕

មតិយោបល់