ព័ត៌មានជាតិ

ករណីហិង្សាដោយចេតនា បណ្ដាលឲ្យបុរសម្នាក់ ដាច់កូនដៃ និងធ្លាក់ស្មា

កណ្ដាល: នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីហិង្សាដោយចេតនា ស្ថិតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឡុង ពេន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (មានរបួលក្បាលកូនដៃ និងធ្លាក់ស្មាខាងស្តាំ)។
ជនសង្ស័យឈ្មោះ នី ណឺន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ គល់ឫស្សី ០១មានប្រវែង១.៣០ម៉ែត្រ ។

សភាពរឿងហេតុ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលា ៧និង៣០នាទី ឈ្មោះ ឡុង ពេន កំពុងតែមើលទូរទស្សន៍តែម្នាក់ឯង
នៅក្នុងផ្ទះស្រាប់តែឈ្មោះ នី ណឺន បានគប់ផ្ទះ ឈ្មោះ ឡុង ពេន ពេលនោះឈ្មោះ ឡុង ពេន បានសួរនាំ។ បន្ទាប់មកឈ្មោះ ឡុង ពេន ក៏បានជិះម៉ូតូ មកប្រាប់បងប្អូននៅជិតនោះរួច ហើយក៏បានជិះ ម៉ូតូមកផ្ទះខ្លួនវិញ ស្រាប់តែឈ្មោះ នី ណឺន បានយកគល់ឫស្សី មកវាយឈ្មោះ ឡុង ពេន បណ្ដាលឲ្យរបួស ក្បាលនិងដៃខាងស្តាំដាច់ក្រចក និងស្មាខាងស្តាំ ហើយក៏គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់